TOOLS

ចាប់ផ្តើមជាផលិតករនៅលើ Facebook

នេះជាអ្វីដែលអ្នកត្រូវដឹង ដោយទាំងអស់មាននៅកន្លែងតែមួយ។

Facebook គឺ​សម្រាប់​សហគមន៍​ពិត​ប្រាកដ​ដែល​នឹងសម្រេចជោគជ័យជាច្រើន

ជារៀងរាល់ខែ មនុស្សជាង 3 ពាន់លាននាក់នៅជុំវិញពិភពលោកបើក Facebook ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនិងប្រធានបទដែលពួកគេយកចិត្តទុកដាក់។ វិសាលភាពបែបនោះផ្តល់ឱ្យផលិតករនូវឆាកសកលពិតមួយ មិនថាអ្នកទើបតែចាប់ផ្តើម ឬចង់ពង្រីកសហគមន៍ដែលអ្នកមានរួចហើយនោះទេ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ Facebook ប្លែកខុសគេ គឺ​​មិន​មែន​ត្រឹម​តែ​តួលេខ​នោះ​ទេ គឺ​ជា​មនុស្ស។ ការសន្ទនានៅទីនេះមានលក្ខណៈពីរផ្លូវ។ សហគមន៍របស់អ្នកមិនគ្រាន់តែតាមដានអ្នកទេ គឺពួកគេគាំទ្រអ្នក រួមចំណែកក្នុងការងាររបស់អ្នក និងជួយអ្នកបន្តដំណើរទៅមុខ។ នៅលើ Facebook ការកសាងមិនធ្វើឡើងតែម្នាក់ឯងនោះទេ។ វាពាក់ព័ន្ធនឹងការបង្កើតអ្វីមួយដែលមានអត្ថន័យដោយមានការគាំទ្រពីមនុស្សដែលយកចិត្តទុកដាក់លើអ្វីដែលអ្នកធ្វើ។

ហើយនៅពេលអ្នកត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកខ្លួន Facebook នឹងផ្តល់ឱ្យអ្នកនូវឧបករណ៍ដើម្បីធ្វើវា។ ចាប់ពីការកសាងសហគមន៍ រហូតដល់ការចាប់យកការផលិតមាតិកាជាអាជីព ផលិតករមានឱកាសពិតៗក្នុងការបង្វែរចំណង់ចំណូលចិត្តរបស់ពួកគេទៅជាប្រាក់ចំណូល។ ជាក់ស្ដែង Facebook បានបង់ប្រាក់ឱ្យផលិតករជាង 2 ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយយើងមិនបន្ថយល្បឿននោះទេ។

ប្រើធនធានខាងក្រោមដើម្បីចាប់ផ្តើម៖

អ្វីថ្មី

ទទួលបានព័ត៌មាននិងអាប់ដេតចុងក្រោយបំផុតអំពីផលិតផល ដូច្នេះអ្នកអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវេទិកានេះ។

បង្កើត

ចាប់ផ្តើមការបង្ហោះ និងបង្កើតយុទ្ធសាស្ត្រមាតិកាដែលដំណើរការសម្រាប់អ្នក និងទស្សនិកជនរបស់អ្នក។

រីកចម្រើន

ស្វែងយល់ពីយុទ្ធសាស្ត្របង្កើនការតាមដានរបស់អ្នក និងកសាងសហគមន៍។

រកប្រាក់

ស្វែងយល់ពីរបៀបដែលអ្នកអាចរកប្រាក់ពីមាតិការបស់អ្នកនៅលើ Facebook។

បន្តរក្សាសុវត្ថិភាព

បង្កើតលំហប្រកបដោយសុវត្ថិភាពនិងការគាំទ្រមួយសម្រាប់សហគមន៍របស់អ្នក។

ទទួលជំនួយ

ដឹងពីកន្លែងដែលត្រូវរកការគាំទ្រ និងស្វែងរកចម្លើយចំពោះសំណួររបស់អ្នក។

TOOLS

តាមដាន "Facebook សម្រាប់ផលិតករ" នៅលើ Facebook និង Instagram



ចង់ទទួលបានទាន់ហេតុការណ៍នូវគន្លឹះ មុខងារ និងឧត្ដមានុវត្តចុងក្រោយបង្អស់ សម្រាប់ផលិតករនៅលើ Facebook ដែរឬទេ? ត្រូវប្រាកដថា អ្នកប៊ុកម៉ាកវេបសាយនេះ ហើយតាមដាន Facebook សម្រាប់ផលិតករ នៅលើ Facebook និង Instagram

តាមរយៈបណ្តាញទាំងពីរនេះ អ្នកនឹងទទួលបានធនធាន ការណែនាំ និងការបង្រៀនជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឱ្យទទួលបានជោគជ័យ និងនាំដំណើរជាផលិតកររបស់អ្នកទៅដល់កម្រិតបន្ទាប់នៅលើ Facebook។


ផលិតករត្រូវបានថតរូបខាងលើ (ពីជួរខាងលើ ពីឆ្វេងទៅស្តាំ)៖ Tropiical Punch, Sydney Morgan, Drex Lee, Coolirpa, TuckerComedy, GroovyFoodiess, Oliver Twixt, Rylee Jenkins, Austin Sprinz, Garden Marcus, Naomi Kong, Keto Snackz, Chef Darius, Lilly Skjoldahl, Katherine Salom. ខាងក្រោមនៅលើទំព័រនេះ៖ ម៉ាស៊ីនមាតិកា